ការបើកទទួលពាក្យសុំអាហារូបករណ៍រដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំ២០១៨
ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៧៖០០
សំរាប់ឆ្នាំសិក្សា ២០១៨-២០១៩ អាហារូបករណ៍ពីរប្រភេទត្រូវបានផ្តល់ជូន៖
• អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលមានថិរវេលា១០ខែ ក្នុងមួយឆ្នាំ។
• អាហារូបករណ៍ថ្នាក់បណ្ឌិត ដែលមានថិរវេលា១៨ខែ ចំពោះនិក្ខេបបទ ដែលមានរយៈពេល៣ឆ្នាំ។
ការប្រកាសទទួលបេក្ខភាពនេះបើកសម្រាប់និស្សិត និងអ្នកស្រាវជ្រាវទាំងអស់ដែលមានសញ្ជាតិខ្មែរ ហើយមានបំណងសិក្សា ឬស្រាវជ្រាវនៅគ្រឹះស្ថានឧត្តមសិក្សាបារាំងណាមួយ។
បេក្ខជនដែលសិក្សាគ្រប់មុខជំនាញទាំងអស់ អាចដាក់ពាក្យសុំអាហារូបករណ៍បាន។
មុននឹងដាក់បេក្ខភាព សូមអានឱ្យបានច្បាស់នូវសេចក្តីពន្យល់ណែនាំ។
សូមទាញយកសេចក្តីពន្យល់ណែនាំជាភាសាបារាំង៖
និងជាភាសាអង់គ្លេស
ទាញយកពាក្យសុំអាហារូបករណ៍ជាភាសាបារាំង៖
និងជាភាសាអង់គ្លេស
ទាញយកពាក្យសុំបន្តអាហារូបករណ៍
ជាភាសាបារាំង
និងជាភាសាអង់គ្លេស
ពាក្យសុំ និងឯកសារពាក់ព័ន្ធត្រូវយកមកដាក់នៅការិយាល័យសហប្រតិបត្តិការ និងសកម្មភាពវប្បធម៌ (SCAC) នៃស្ថានទូតបារាំងប្រចាំកម្ពុជា។ ពាក្យសុំត្រូវមានលក្ខណៈពេញលេញ និងត្រូវដាក់ក្នុងស្រោមសំបុត្រ ដោយមានចារនាមត្រកូល នាមខ្លួន និងមុខវិជ្ជាសិក្សារបស់បេក្ខជន។
ពាក្យសុំត្រូវយកមកដាក់នៅស្ថានទូតបារាំងប្រចាំកម្ពុជា អគារលេខ១ មហាវិថីព្រះមុនីវង្ស ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពេលព្រឹកពីម៉ោង៨៖៣០នាទី ដល់ម៉ោង១២៖០០ និងរសៀលពីម៉ោង១៤ដល់ម៉ោង១៧។
កាលបរិច្ឆេទផុតកំណត់នៃការដាក់ពាក្យគឺថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៧៕